ព្យាបាលការកៀបសរសៃ

សូមណែនាំបងប្អូនមកស្គាល់សាច់ដុំ Piriformis ជាសាច់ដុំដែលរួមចំណែកគៀបសសៃ Sciatic របស់បងប្អូនដែលធ្វើអោយបងប្អូនមានអាការៈ ឈឺចង្កេះ ឈឺចាក់មកជើងផ្នែកខាងក្រោយ ខ្សោយជើង ស្ពឹកជើង។ យើងអាចបែកចែកបានពីមូលហេតុនៃការគៀបសសៃដែលបណ្តាលមកពីបញ្ហាឆ្អឹងកង ឬសាច់ដុំមួយនេះ តាមរយៈការឈឺ។ ប្រសិនបើបងប្អូនឈឺចង្កេះពេលយប់ ពេលគេង ឬពេលអាកាសធាតុត្រជាក់ មានន័យថាការឈឺពាក់ព័ន្ឋជាមួយឆ្អឹងកង តែប្រសិនបើបងប្អូនឈឺចង្កេះ រោយតំបន់ត្រគៀក ខ្សោយជើងស្ពឹកជើងពេលអង្គុយយូរ ពេលបើកបររថយន្ត បង្ហាញថាសាច់ដុំ Piriformis តឹងខ្លាំងបណ្តាលអោយគៀបសសៃ Sciatic បើបងប្អូនមានអាការៈដូចរៀបរាប់ខាងលើ សូមធ្វើការហាត់ប្រាណតាមរបៀបក្នុងវីដេអូខាងក្រោម បន្ទាប់មកធ្វើការពន់យឺតសាច់ដុំនេះតាមរូបភាពខាងក្រោម ឥរិយាបថពន់យឺតនេះត្រូវធ្វើទាំងសងខាងបើទោះជាមានបញ្ហាតែម្ខាងក៏ដោយ ហើយរយៈពេលនៃការពន់យឺតគឺ 10-15 វិនាទីមានន័យថារាប់ពី១-១៥ ទើបប្តូរទៅម្ខាងទៀត ជាមួយគ្នានេះយើងអាចធ្វើការដកដង្ហើមចេញចូលអោយវែងៗដើម្បីទទួលបានអត្ថប្រយោជន៍ទ្វេរដងផងដែរ ។ បងប្អូនអាចអនុវត្តន៍ការពន់យឺតសាច់ដុំនេះជាប្រចាំថ្ងៃដើម្បីសុខភាពរាង្គកាយល្អ និងការពារកុំអោយមានបញ្ហាគៀបសសៃនេះកើតឡើង

វីដេអូការនៃហាត់ប្រាណសម្រួលការគៀបសសៃ៖

https://www.facebook.com/Physiocambodia/videos/611511326481336

ទាក់ទងមកយើងឥឡូវនេះ