Psoas គឺជាសាច់ដុំដ៏សំខាន់បំផុតសម្រាប់ហេតុផលជាច្រើន។ ជាផ្នែកមួយនៃសាច់ដុំជាប់នឹងផាលត្រគៀគ និងភ្ជាប់ពីឆ្អឹងកងខ្នងទី12 រហូតដល់ឆ្អឹងកងចង្កេះទី5 ដើម្បីបត់បែនត្រគាក; ពត់បត់ដងខ្លួន ឬជួយយើងឱ្យឈរត្រង់ ដើរ និងលោតចេញជាសកម្មភាព ជាមួយនឹងការកន្ត្រាក់ជាឯកតោភាគីនៃសាច់ដុំ psoas វារួមចំណែកដល់ការបត់ចំហៀងនៃឆ្អឹងខ្នងចង្កេះសងខាង និងជួយលើកដងខ្លួនអោយត្រង់ឡើងលើពេលដងខ្លួនយើងឱនចុះ។
– សញ្ញានៃ psoas ខ្សោយអាចរួមមានការឈឺចង្កេះងុំ ការឈឺចាប់នៅផ្នែកខាងមុខនៃត្រគាក សរសៃពួរតឹង / ទាញសាច់ដុំភ្លៅខាងក្រោយ ដែលអាចបណ្តាលអោយឈឺជង្គង់នៅពេលក្រោយទៀត។