ថ្វីត្បិតតែបច្ចុប្បន្ន ថ្នាំពេទ្យមានប្រសិទ្ធភាពខ្ពស់យ៉ាងណាក្ដី ប៉ុន្តែជួនកាល យើងអាចកម្ចាត់បញ្ហាមួយចំនួនបានដោយគ្រាន់តែប្រើវិធីសាស្ត្រងាយៗប៉ុណ្ណោះ។ ប្រសិនបើគ្នាយើងប្រឈមនឹងអាការៈឈឺចាប់រាងកាយ ឬស្រ្តេស អាចសាកល្បងវិធីសាស្ត្រទាំង៥ខាងក្រោមនេះ។
ការប្រើទឹកកក គឺជារូបមន្តបែបបុរាណ និងល្អបំផុតដើម្បីជួយដោះស្រាយការឈឺចាប់នៅផ្នែកណាមួយនៃរាងកាយ។ ទឹកកកអាចជួយព្យាបាលរបួសស្រួចស្រាល់ និងការរលាក ព្រមទាំងការហើមបានយ៉ាងស័ក្ដិសិទ្ធិ។ ហេតុនេះហើយ ក្នុងករណីដែលយើងជួបប្រទះបញ្ហាទាំងនេះ គួរសាកប្រើទឹកកកស្អំនៅបរិវេណដែលរងរបួស ឬងូតទឹកកកតែម្ដង។
ការសង្កត់នៅត្រង់បរិវេណនេះ អាចជួយបំបាត់រាល់ការឈឺចាប់ និងស្រ្តេសបណ្ដោះអាសន្នបាន។ អីចឹងហើយ គ្នាយើងអាចធ្វើការសង្កត់ ឬម៉ាស្សានៅត្រង់ចន្លោះចិញ្ចឹម ដើម្បីដោះស្រាយបញ្ហាខាងលើ។
ជាមួយគ្នានេះដែរ ការសង្កត់នៅត្រង់ត្រចៀកក៏អាចជួយកាត់បន្ថយស្រ្តេស និងការថប់បារម្ភពីរាងកាយបានដូចគ្នា។
ពិតណាស់ វីតាមីនC ផ្ដល់គុណប្រយោជន៍យ៉ាងច្រើនដល់រាងកាយ ជាពិសេសគឺជួយបំបាត់បញ្ហាស្រ្តេស។ កម្រិតស្រ្តេសខ្ពស់ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងកង្វះវីតាមីនC ដូច្នេះហើយ យើងអាចបង្កើនវីតាមីនC ដោយការញ៉ាំទឹកក្រូចស្រស់ជាប្រចាំ។